Sunday, May 6, 2012

តុលាការ​ដោះ​លែង​ភរិយា​​គ្រូបង្រៀន​​កុំព្យូទ័រ​ឱ្យ​នៅ​ក្រៅ​ឃុំ​​ ព្រោះ​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​​ខែ ឯ​ប្តី​ឃុំខ្លួន​បន្ត

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២០

ប្រពន្ធ​ជន​​ជាន់​ចោទ​​​ដែល​ឱ្យ​នៅ​ក្រៅ ព្រោះ​​មាន​​ផ្ទៃ​ពោះ​
កោះសន្តិភាព
ប្រពន្ធ​ជន​​ជាន់​ចោទ​​​ដែល​ឱ្យ​នៅ​ក្រៅ ព្រោះ​​មាន​​ផ្ទៃ​ពោះ​


ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

ខេត្ត​​បាត់ដំបង​ ៖ សមត្ថកិច្ចជំនាញបានឲ្យ​ដឹង​ថា តុលាការបាន សម្រេច​ដោះលែងភរិយា​នាយក​សាលាបង្រៀនកុំព្យូទ័រ «ស៊ីអ៊ីស៊ី» ឲ្យនៅ​ក្រៅឃុំជា​បណ្ដោះ​អាសន្ន​កាល​ពី​ព្រឹកថ្ងៃទី៥ ឧសភា ដោយ យល់ថា នាងមានផ្ទៃពោះជិតគ្រប់​ខែបន្ទាប់ពីបញ្ជូនទៅឃុំខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ ពន្ធនាគារជាមួយស្វាមីអស់​រយៈពេលមួយយប់ ។ជនសង្ស័យឈ្មោះខៀវ ដារ៉ារ័ត្ន អាយុ២៦​ឆ្នាំ ជានាយកសាលា បង្រៀន កុំព្យូទ័រ «ស៊ីអ៊ីស៊ី» និង​ភរិយាឈ្មោះសេង និមល អាយុ២៤ឆ្នាំ ​ត្រូវ​តំណាង​អាយ្យ​ការ​ចោទ​ប្រកាន់​ពីបទសម​គំនិត​ក្នុង ការបង្ខំសិស្សស្រីចំនួន៤នាក់​ឱ្យ​ប្រព្រឹត្ត​អំពើ​អាស​ អាភាសនៅក្នុង បន្ទប់ទឹកមុនពេលចូល​រៀន​ដំបូងហើយត្រូវតុលាការសម្រេចឃុំខ្លួន ប្ដី-ប្រពន្ធនេះជា​មួយ​គ្នាកាលពីរសៀលថ្ងៃទី៤ ឧសភា។ កោះសន្តិភាពមិនអាចសុំការបំភ្លឺបន្ថែមបានទេ ជុំវិញសំណុំរឿង នេះពីមន្រ្តីតុលាការកាលពីថ្ងៃ​អាទិត្យ។ ប៉ុន្តែមន្រ្តីនគរបាលជំនាញបានប្រាប់​នៅថ្ងៃទី៦ ឧសភា នេះថា តុលាការបានសម្រេច​ដោះលេងស្រ្តីជាប្រពន្ធឲ្យនៅក្រៅ ឃុំបណ្ដោះ​អាសន្ន ដោយយល់ថា នាងមានផ្ទៃពោះជិត​គ្រប់​ខែ​ឆ្លងទន្លេ រីឯបុរសជាប្ដីត្រូវជាប់ឃុំបន្ត ដើម្បី​បើក​ការស៊ើបអង្កេត។ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ប៉ូលិស ប៉េអឹម​​ដាក់​ប៉ុស្តិ៍​​​ជជុះ​​ស្ទាក់​ឡាន​ដឹក​ស្រូវ​យក​លុយ​


ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:២៦
ទិដ្ឋភាព​នាំ​ការ​ស្ទាក់​​រថយន្តដឹក​ស្រូវ​
កោះសន្តិភាព
ទិដ្ឋភាព​នាំ​ការ​ស្ទាក់​​រថយន្តដឹក​ស្រូវ​


ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត


ខេត្ត​តាកែវ ៖ ​ទោះ​បីជា​មានបទបញ្ជា​ពី​​លោក​នាយ​ឧត្តម​សេនីយ៍​​ នេត ​សាវឿន ​អគ្គ​ស្នងការ​​នគរបាល​​ជាតិ​ ពិសេស​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​របស់​​សម្តេចតេជោ ហ៊ុន សែន ​​ប្រមុខ​នៃ​រាជា​​រដ្ឋាភិបាល​​កម្ពុជា​ឱ្យ​សមត្ថ​កិច្ច​ អភិ​បាល​ខេត្ត​ អភិ​បាល​ស្រុក​ត្រូវតែ​បង្ក្រាប​ឱ្យ​អស់​​កុង​ត្រូល​ជជុះ​ដែល​​ដាក់​​ ប៉ុស្តិ៍​​ស្ទាក់​ចាប់​រថយន្ត​ដឹក​​ទំនិញ​​ពី​ប្រជាពលរដ្ឋ​​​យក​លុយ​យ៉ាង​ណា ​ក៏​ដោយ​​ ក៏​បញ្ហា​នេះ​នៅតែមាន ​​ពិសេស​​ស្រុក​គិរីវង់ ខេត្ត​តាកែវ ដែល​​មិនត្រូវ​បាន​​គេ​យក​ចិត្តទុកដាក់​​អនុ​វត្តឡើយ ​ដែល​កុងត្រូល​នេះ​បាន​​ស្ទាក់​រថយន្ត​ដឹក​ស្រូវរបស់​ប្រជាពលរដ្ឋ​​​យក​លុយ​ មិន​ប្រណី​ដៃ​ ។
ប្រជាពលរដ្ឋ​រស់​នៅ​ផ្សារ​ភ្នំ​​ដិន ស្រុក​គិរីវង់ បាន​ប្រាប់​កោះសន្តិ​ភាពឱ្យ​ដឹងថា មិន​ថា​ពី​មុន​ឬបច្ចុ​ប្បន្ន​​នោះ​ទេ ​សមត្ថ​កិច្ចស្លៀក​​ពាក់​ស៊ីវិល​​បាន​​អង្គុយ​នៅតាម​​រោង​កាហ្វេ​​ខាង​​​ជើង ​​ភ្នំដិន​ចាំ​​ឃាត់​រថយន្ត​ដឹក​​ស្រូវយក​លុយ​ជារៀង​រាល់ថ្ងៃ​មិន​ដែល​អាក់​ ខាន​​ឡើយ ហើយ​​សមត្ថ​កិច្ច​ទាំងនោះ​​មាន​ប៉ូលិស​​អន្តោ​ប្រវេសន៍ និងប៉េអឹម​ខេត្ត។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews